ឯកឧត្តម ស សុខា អញ្ជើញជាអធិបតី បិទការប្រកួតរូបថតកាយរឹទ្ធិ រៀមច្បងថ្នាក់ជាតិលើកទី១ “កាយរឹទ្ធិ-អរគុណសន្តិភាព”
(ភ្នំពេញ )៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រការ ប្រកួតរូបថតកាយរឹទ្ធិរៀម ច្បងថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “កាយរឹទ្ធិ-អរគុណសន្តិភាព” នៅវិទ្យាស្ថានជាតិអប់រំ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រោមមគ្គុទ្ទេសដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា នាវាកម្ពុជាបានរីកចម្រើន និងកំពុងបោះជំហាន ទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រជាជនរស់នៅមាន សុខសន្តិភាពពេញលេញ វឌ្ឍនភាពសង្គម សិទ្ធិសេរីភាព លទ្ធប្រជាធិតេយ្យ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាន គ្រឹះក្នុងការអភិវឌ្ឍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ដើម្បីបង្ហាញកិត្តិស័ព្ទ ព្រះរាជាណាចក្រកម្ពុជាយ៉ាង ខ្ពស់ត្រដែតលើឆាកអន្តរជាតិ។
ឯកឧត្តម ស សុខា បន្តទៀតថា ទទឹមគ្នានេះក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើ "គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤” ធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងបានលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ព្រមទាំងអនុវត្តបាន យ៉ាងមានប្រសិទ្ធភាពលើ យុទ្ធសាស្ត្រកំណែទម្រង់វិស័យ អប់រំ យុវជន និងកីឡា ឆ្នាំ២០ ១៨-២០២៣ ដើម្បីចូលរួមគាំទ្រដល់ យុទ្ធសាស្ត្រចតុកោណរ បស់រាជរដ្ឋាភិបាលកម្ពុជា និង ក្របខណ្ឌគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១- ២០៣៥ ដែលបានគាំទ្រដល់ ការសម្រេចបានចក្ខុវិស័យ អភិវឌ្ឍកម្ពុជាប្រែក្លាយ ជាប្រទេសចំណូលមធ្យ មកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានលើកទឹកចិត្តដល់ប្អូនៗ យុវជនទាំងអស់ ដែល ជាកាយរឹទ្ធិជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹង សមត្ថភាពរបស់ខ្លួនជាប្រចាំ ឱ្យឆ្លើយតបតាម ទស្សនាទានរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា “យុវជនកម្ពុជាមាន ជំនាញមួយយ៉ាង តិចប្រចាំជីវិត” និងត្រូវមានបំណិនវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីឱ្យមានសមត្ថភាព ច្បាស់លាស់ក្នុងការ ប្រកួតប្រជែងទីផ្សារការងារ និងបង្កើតមុខរបរ សមរម្យក្នុងបរិបទបដិវត្តន៍ ឧស្សាហកម្ម ៤.០ ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា ជាការពិតណាស់ការ អភិវឌ្ឍជាតិមាតុភូមិ និងរក្សាបាននូវនិរន្តរភាព នៃការរីកចម្រើនក្នុងសង្គមជាតិ ពិតជាមិនអាចកាត់ ផ្ដាច់បានពីការចូលរួមពីកម្លាំងមហាជន ពិសេសកម្លាំងយុវជនកម្ពុជា ដែលជាកម្លាំង ចលករមួយដ៏មាន សារៈសំខាន់ និងមិនអាចខ្វះបាន។
យុវជនគ្រប់រូបមកពី សហភាពសហព័ន្ធ យុវជនកម្ពុជា កាកបាទក្រហមកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា និងសមាគមកាយ ឫទ្ធិនារីកម្ពុជា គឺជាកម្លាំងបន្តវេនក្នុងបុព្វហេតុ ជាតិមាតុភាពដ៏មានប្រសិទ្ធភាព ដែលជាមូលដ្ឋាននៃ ការរក្សាសុខសន្តិភាព និងការរីកចម្រើនសង្គមជាតិ។
ដើម្បីរួមចំណែកកសាង កម្លាំងបន្តវេនដ៏មានសារៈ សំខាន់នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយ និងកម្មវិធីអភិវឌ្ឍសមត្ថភាពដល់គ្រប់ស្រទាប់យុវជនក្នុងសង្គម តាមរយៈផលិតបាន នូវកម្មវិធីយុវជន គាំទ្រដល់ការអប់ រំក្នុងប្រព័ន្ធរបស់ក្រសួង សំដៅធ្វើយ៉ាងណាឱ្យ យុវជនទាំងអស់មាន សក្ដានុពល ពេញលេញលើកាយសម្បទា (Physical Fitness) ជំនាញទន់ (Soft Skils) បំណិនជីវិត (Life Skils) ការច្នៃប្រឌិត(Creativity) បំណិនរស់នៅនិងធ្វើការជាក្រុម(Teamwork) មានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គមជាតិ និងសហគមន៍រស់នៅរបស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ដើម្បីទទួលបាន ធនធានយុវជនមាន សក្តានុពលដូចបាន លើកឡើងខាងលើ ក្រសួងអប់រំ បានធ្វើទំនើបកម្ម វិធីអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈវិធីសាស្ត្របែបចម្រុះ ការសិក្សាបែបអនុវត្ត ជាក់ស្តែង(learning by Doing) និងការសិក្សាផ្ដោត លើអនុវត្តគម្រោង (Project-based Learning) ដែលជាថ្នាលបណ្តុះបណ្តាល និងវិធីសាស្ត្រអប់រំយុវជន យ៉ាងមានប្រសិទ្ធភាព៕






































Post a Comment