ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរ បាលជាតិ លេខ០០៩ .សណន ផែនការការពារសន្តិសុខ ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣
(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិលេខ០០៩. សណន ផែនការការពារសន្តិសុខ ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ២០២២-២០២៣។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ
ក្នុងនោះក៏មានការអញ្ជើញចូ លរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍
ស្នងការរងផែនទាំង១៣ លោក នាយការិយាល័យ ជំនាញទាំង៣១ លោក វរសេនីយ៍ អធិការ
នៃអធិការដ្ឋាន នគរបាល ក្រុង-ស្រុក៩ លោក វរសេនីយ៍ មេបញ្ជាការការពារ ព្រំដែនគោកទាំង៤
។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការ ងារសេនាធិការ
បានឡើងអានផ្សព្វផ្សាយ ផែនការការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ការពារប្រឡង សញ្ញាបត្រមធ្យម
សិក្សាទុតិយភូមិ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការ នគរបាលជាតិ លេខ
០០៩.សណន ស្តីពីការបង្កើត ប្រសិទ្ធភាពការងារ លិខិតស្នាមរដ្ឋបាល ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់គោលការណ៍
និងជម្រុញដល់ថ្នាក់ ដឹកនាំព្រមទាំងមន្ត្រី ទាំងអស់ ១-កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាព
ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងឲ្យស្របតាម យុគសម័យឌីជីថល។
២-ត្រូវគោរពអនុវត្តន៍ឲ្យ បានម៉ឺងម៉ាត់នូវ
យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់ប្រមុខរាជរដ្ឋាភិបាល។
៣-កម្លាំងនគរបាលទូទាំងខេត្ត
និងបណ្តាអធិការក្រុងស្រុក ត្រូវពង្រឹងការយាមល្បាត បង្ក្រាបរាល់បទល្មើស
បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។
៣-ផ្សព្វផ្សាយសេចក្តីណែនាំ
របស់អគ្គស្នងការនគរបាលជាតិ លេខ០០៩.សណន ស្តីពីការបង្កើត
ប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល ជូនដល់ថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាល ទៅតាមឋានុក្រមឱ្យ
បានត្រឹមត្រូវសម្រាប់អនុវត្ត ការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
៤-បញ្ជាក់តួនាទីភារកិច្ច របស់ស្នងការនគរបាលខេត្ត
អធិការនគរបាល ក្រុង/ស្រុកទាំង៩ មេបញ្ជាការ ការពារព្រំដែនគោកទាំង៤ ទៅតាមឋានុក្រម ។
៥- កងកម្លាំងទាំងអស់ត្រូវ ឈរលើគោលការណ៍ គោរពច្បាប់
គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ
ត្រូវស្លៀកពាក់ឯកសណ្ឋាន ឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌
និងវិជ្ជាជីវៈ ។
៦-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង
ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗ របស់ថ្នាក់ដឹកនាំដាក់ជូន៕
.jpg)
























































Post a Comment