សមត្ថកិច្ចប្រកាសរក ម្ចាស់រថយន្តស៊េរីទំនើប មួយគ្រឿង ដែលប្លុងចោល ៣យប់៣ថ្ងៃ ហើយ
(ភ្នំពេញ)៖ រថយន្តសេរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ ត្រូវបានគេប្រទះឃើញ ប្លុងចោលអស់រយះ
ពេល៣យប់ ៣ថ្ងៃមកហើយ មិនឃើញម្ចាស់ទៅយកចេញវិញ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
គិតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ
អស់រយៈពេល៣ថ្ងៃមកហើយ មិនឃើញម្ចាស់ទៅ យកចេញ មិនដឹងថា រថយន្តខូច ឬមានបញ្ហាអ្វី ។
បើតាមប្រជាពល រដ្ឋបានឱ្យដឹងថា
កាលពីវេលាទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ រថយន្តមួយគ្រឿងខាងលើម៉ាក MERCEDES
BENZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BY-7726
បើកបរដោយ បុរសជនជាតិចិន ពីជើងទៅត្បូង ដល់ចំណុចខាងលើ ឈប់ចតទាំងនៅ លើចិញ្ចើមផ្លូវ
មិនដឹងថាខូច ឬមានបញ្ហាអ្វី មួយសន្ទុះក្រោយមក បុរសជនជាតិចិនរូបនោះ
បានដើរចាកចេញទៅបាត់ គិតមកដល់ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ អស់រយៈពេល ៣ថ្ងៃហើយ
មិនឃើញជនជាតិ ចិនរូបនោះ ឬម្ចាស់រថយន្ត ទៅយករថយន្តចេញវិញ ។
ដោយខ្លាច ជៀងវាង កើតមានបញ្ហាផ្សេង
ឬបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះរថយន្តចតឈប់ លើចិញ្ចើមផ្លូវ
ទើបពលរដ្ឋរាយការណ៍ ទៅអាជ្ញាធរ សមត្ថកិច្ច ដើម្បីមានវិធានការ លើកដាក់កៀនខាង
ឬស្រាវជ្រាវស្វែងរកម្ចាស់ យករថយន្ត ចេញពីលើផ្លូវជាតិ ៕
.jpg)

Post a Comment