រថយន្ត ដឹកគ្រាប់ ស្វាយចន្ទី មួយគ្រឿង បំណងដឹកយក ទៅលក់នៅខេត្តរតនគិរី ត្រូវអគ្គិភ័យ លេបត្របាក់ ទាំង ណ្ដាលអធ្រាត្រ
(ខេត្តព្រះវិហារ)៖ យោងតាម របាយការណ៍ របស់នាយកដ្ឋាន នគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃ អគ្គស្នង
ការដ្ឋាន នគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤នេះថា ៖ មានករណី អគ្គិភ័យឆេះ រថយន្ត មួយគ្រឿង នៅចំណុចអង្កការអេដស៍ ភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផ្លូវលេខ២៦២៥ ចន្លោះគីឡូម៉ែត្រលេខ៦ និងលេខ៧ អ្នកបើកបររថយន្ត ឈ្មោះនៅ ភ័ណ្ឌ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរ បើកបរ នៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ខណៈគាត់បានដឹកជញ្ជូន គ្រាប់ ស្វាយចន្ទី ចំនួន២៥តោន ពីស្រុកត្រពាំងប្រាសាទ បំណងយកទៅលក់ នៅខេត្តរតនគិរី។
ហេតុការណ៍
គ្រោះអគ្គិភ័យ ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ០១និង៣០នាទី យប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤
នៅចំណុចអង្កការអេដស៍ ផ្លូវលេខ២៦២៥ ចន្លោះគីឡូម៉ែត្រលេខ៦ និងលេខ៧ ភូមិស្រអែមខាងត្បូង
ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សូមជម្រាបថា
រថយន្តម៉ាកហ៊ីយ៉ាន់ដាយវ៉េអង ពណ៏ស ពាក់ស្លាកលេខកំពង់ចាម 3B -1427 រឺម៉កពាក់ ស្លាកលេខ កំពង់ចាម
4A -1497
បើកបរពីទិសខាងលិច ទៅទិសខាងកើតក្បាល រថយន្តឆេះទាំងស្រុង ចន្ទីខូចខាតអស់ ប្រហែលចំនួន០១តោន។
ចំពោះករណី
អគ្គិភ័យ ខាងលើ នេះ កងកម្លាំង បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង
របស់ទីបញ្ជាការ ស្រាលនគរបាល ព្រំដែនគោកភូមិភាគ ៤អស់ទឹកចំនួន០២ រថយន្ត ៕
---------






Post a Comment