កម្ពុជាត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍ វត្ថុបុរាណដ៏អស្ចារ្យ ចំនួន២៧ដុំទៀត ពីរដ្ឋាភិបាល អាមេរិក
(ភ្នំពេញ)៖ កម្ពុជាត្រៀមខ្លួន ដើម្បីទទួល ស្វាគមន៍ វត្ថុបុរាណដ៏អស្ចារ្យ ចំនួន២៧ដុំទៀត ដែលមានតម្លៃ ២,៤ លាន
ដុល្លារអាមេរិក ពីរដ្ឋាភិបាល អាមេរិក ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយក្នុងនោះ ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជា ប្រចាំអង្គការ សហប្រជាជាតិ និងសហការី បានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំ សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ប្រគល់-ទទួលវត្ថុបុរាណខ្មែរ។
តាមការបញ្ជាក់ពីស្ថាន
ទូតកម្ពុជាប្រចាំ សហរដ្ឋអាមេរិក Royal
Embassy of Cambodia, Washington DC បានឱ្យដឹងថា ៖ «វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក
ត្រូវបានប្រគល់ជូន ប្រជាជនកម្ពុជាវិញ ។ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក
និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew
Bogdanos ប្រធានអង្គភាព ប្រឆាំងការជួញ ដូរវត្ថុបុរាណ បានអញ្ជើញ ចុះហត្ថលេខា
លើកិច្ចព្រមព្រៀង ប្រគល់-ទទួល វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ
ដែលពិធីនេះបានប្រព្រឹត្ត ទៅនៅការិយាល័យ រដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩
ខែមេសា ឆ្នាំ២០២៤»។











Post a Comment