អគ្គីភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយខ្នងស្ទើរ ទាំងស្រុងក្នុងស្រុកសំពៅលូន.......!!

(ខេត្តបាត់ដំបង)៖ ករណីអគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលអោយខូចខាតទាំងស្រុង ហេតុការដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់រំលងអាធ្រាត ថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៤វេ លាម៉ោង២១និងនិង៥០នាទី នៅចំណុចក្រុមទី២ ស្ថិតក្នុងភូមិ កោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាប ស្ទើទាំងស្រុង ជាប្រភេទផ្ទះឈើប្រក់តំបូលស័ង្កសី  មានទំហំ៨ម×៩ម កំពស់១ជាន់តល់ដី ដែលមានម្ចាស់ឈ្មោះ អ៊ុង ហ៊ល ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា សម្ភារៈខូចខាតទាំងស្រុងក្នុងផ្ទះ រួមមាន គ្រែចំនួន៤ ប្លង់ដីចំនួន៧ច្បាប់ តុចំនួន៣ និងទូរទស្សន៍១។

សមត្ថកិច្ចបានបញ្ជាក់អគ្គីភ័យ ឆាបឆេះផ្ទះខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីនី។

ក្នុងករណីអគ្គីភ័យ ឆាបឆេះផ្ទះខាងលើ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញ ពីអធិការបានចេញ រថយន្តពន្លត់អគ្គីភ័យ ចំនួន ០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត។











Powered by Blogger.