សមត្ថកិច្ចថៃ ចុះឡោមព័ទ្ធ ផ្ទះមេប៉ូលិស១រូបដែល ជាប់សង្ស័យពាក់ព័ន្ធ មានលុយ ពីល្បែង អនឡាញ
ប្រទេសថៃ ៖ នៅព្រឹកថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ ជាខ្លាំង ក្រោយសមត្ថកិច្ចថៃ បានបើកយុទ្ធនាការ ឈុតធំចុះឡោមពន្ធ័ ផ្ទះរបស់មេប៉ូលិស មួយកន្លែងដែល ជាប់សង្ស័យពាក់ព័ន្ធ មានលុយពី ល្បែងអនឡាញ ។ នេះបើតាមការចុះផ្សាយ របស់កាសែត « ខោស៊ុតថៃ » នៅថ្ងៃទី២៥ខែកញ្ញានេះ។
យោងតាមកាសែត ខោ ស៊ុត
ថៃបានឱ្យដឹងថាការ ចុះឡោមព័ទ្ធផ្ទះ របស់មេប៉ូលិស មួយកន្លែងនេះក៏មានការ ប្រឈមមុខដាក់
គ្នារវាងប៉ូលិស កងកុម្ម៉ង់ដូប្រដាប់ដោយ អាវុធពេញដៃដែលមិន អាចចូលឆែកឆេរ ផ្ទះរបស់លោក
អគ្គស្នងការរង នគរបាលជាតិ មួយរូបនេះ បានទេបើទោះមានដីកា ក្នុងដៃក៏ដោយ។
លោកឧត្តមសេនីយ៍ឯក លោក ស្រ៊ាឆាត
ហាក់ផាន (Surachate Hakparn) អគ្គស្នងការរង នគរបាលជាតិបាន បដិសេធមិនអនុញ្ញាត ឱ្យមន្ត្រីប៉ូលីស
តាមអ៊ីនធឺណិតចូលឆែកឆេរ ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃច័ន្ទដោយ សួរពីរបៀបដែល
ដីកាចាប់ខ្លួនត្រូវ បានចេញហើយ បានណែនាំសមត្ថកិច្ច ថាគួរតែត្រឡប់ទៅវិញ។
មានការចោទប្រកាន់ ពីការឆែកឆេរ
ជាច្រើនដងនិង ការចាប់ខ្លួន ជនសង្ស័យចំនួន១១នាក់ ក៏ដូចជាការ ចេញដីកាចាប់ខ្លួន ចំនួន៣០នាក់
ទៀតបន្ទាប់ពីការ រកឃើញនូវផ្លូវ ហិរញ្ញវត្ថុទាក់ទងនឹង គេហទំព័រល្បែងអនឡាញ ។
គួរបញ្ជាក់ថា មានការចោទប្រកាន់
ពីការឆែកឆេរ ជាច្រើនដង និងការចាប់ខ្លួន ជនសង្ស័យចំនួន១១នាក់ ក៏ដូចជាការចេញ
ដីកាចាប់ខ្លួនចំនួន៣០នាក់ទៀត បន្ទាប់ពីការរក ឃើញនូវផ្លូវ ហិរញ្ញវត្ថុទាក់ទងនឹង
គេហទំព័រល្បែង អនឡាញ ។
.jpg)










Post a Comment