ក្រសួងសុខាភិបាល សម្រេចបិទទីតាំងលក់ ឱសថបុរាណរបស់លោក ស៊ូ សេងហួរ ហើយ…
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសហការជាមួយ អាជ្ញាធរចុះទៅបិទទីតាំង លក់ឱសថបុរាណរបស់លោក ស៊ូ សេងហួរ បន្ទាប់ពីធ្វើសកម្មភាពមិនប្រក្រតី និងលក់ឱសថតបុរាណ មិនមានច្បាប់អនុញ្ញាត ពីក្រសួង។
យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលនៅ ថ្ងៃទី២៤
ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ
និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ
ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណី ផ្សព្វផ្សាយការព្យា
បាលជំងឺ ចែកចាយ និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល
និងបើកទីតាំងអគារ ឱសថបុរាណថ្មីដោយ គ្មានច្បាប់អនុញ្ញាតពី រដ្ឋបាលរាជធានីភ្នំពេញ
ចំនួន២ដងរួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។
ក្រសួងបន្តថា ទោះបីជាធ្លាប់បានសន្យាថា
បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គម
ហ្វេសប៊ុកនូវការព្យាបាល ជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល។
ដោយសង្កេតឃើញ នូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល
នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ
ចុះទៅបិទបញ្ឈប់ សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ
ផ្សព្វផ្សាយ ការព្យាបាលជំងឺ ប្រាស់ចាកការពិត ទាំងអស់ចេញពីបណ្ដាញ សង្គមហ្វេសប៊ុកជាបន្ទាន់
នេះជាការបញ្ជាក់ពីវិធាន ការរបស់ក្រសួងសុខាភិបាល លើសកម្មភាពរបស់លោក ស៊ូ សេងហួរ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងសុខាភិបាល
បានអំពាវនាវដល់ ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការសម្រេចចិត្ត ទទួលការព្យាបាល ដោយមន្ដអាគម
ឬឱសថ បុរាណដែលខុសច្បាប់ និងកុំជឿការឃោសនា ភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម
ឃ្លីបវីដេអូ ឬការ ផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា
ប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឱ្យ គ្រោះថ្នាក់ដល់ អាយុជីវិតជាយថាហេតុ៕
.jpg)










Post a Comment