សមត្ថកិច្ចបង្ក្រាបករណី គ្រឿងញៀន២ទីទាំងផ្សេងគ្នា និងឃាត់ខ្លួនបានជន សង្ស័យ៣នាក់និង ដកហូត បានគ្រឿងញៀនមួយចំនួន....

 

(ខេត្តប៉ៃលិន)៖ ដោយអនុវត្តន៍តាមការណែនាំ ពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញា អមសាលាដំបូង


 ខេត្តប៉ៃលិន មតិណែនាំពីលោក ឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរងទទួល ផែនប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងព្រហ្មទណ្ឌ កម្រិតស្រាល ដឹកនាំដោយលោ កវរសេនីយ៍ទោ សេង ចិន្តា  ឋានៈនាយការិយាល័យ ប្រឆាំងគ្រឿងញៀនកាល ពីថ្ងៃ២២ខែកញ្ញា ឆ្នាំ២០២៣បាន ចុះស្រាវជ្រាវនិង បង្ក្រាបបានករណីគ្រឿងញៀន ២ទីតាំងផ្សេងគ្នានិង ឃាត់ខ្លួនបានជន សង្ស័យ៣នាក់និង ដកហូតគ្រឿងញៀន បានមួយចំនួន។



ទីតាំងទី១៖ ស្ថិតនៅចំណុចជិតស្តង់ អ៊េតចាយស្ថិតនៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ ឈ្មោះ វណ្ណ ណាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ និងបានរកឃើញ ម្សៅក្រាមពណ៌ សថ្លាសង្ស័យ ជាគ្រឿងញៀន (ម៉ាទឹកកកICE) ចំនួន ០៤កញ្ចប់ (តូចចំនួន០២កញ្ចប់) និងអំពូលទែ ម៉ូម៉ែត្រចំនួន០១ ,ទូរស័ព្ទអិនចុតពិលចំនួន ០១គ្រឿង។



ទីតាំងទី២៖ ស្ថិតនៅចំណុចផ្លូវលំ ភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ  ហួត សុវណ្ណ(ហៅហុង) ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាក ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានវត្ថុតាងថ្នាំញៀន ម៉ាទឹកកកចំនួន ០៣ កញ្ចប់ (តេស្តទឹកនោម គឺវិជ្ជមាន+) ។



២.ឈ្មោះ  ថាប់ លី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាក ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ និងបានរកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកកICE) ចំនួន ០៣កញ្ចប់ធំ  ,ជញ្ជីងចំនួន០១គ្រឿង និងទូរស័ព្ទចំនួន ០២គ្រឿង, អំពូលទែម៉ូម៉ែតចំនួន ០២ និងកាំភ្លើងកែឆ្នៃ (កាំភ្លើងខ្យល់)ចំនួន ០១ ដើម។



វត្ថុតាងនិងសម្ភារៈ ដែលកម្លាំង ជំនាញដកហូតបាន សរុបរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ចំនួន០៧កញ្ចប់ (តូច០២កញ្ចប់) ទូរស័ព្ទចំនួន ០៣គ្រឿង។ ម៉ូតូMSX ចាស់ គ្មានស្លាកលេខ ពណ៌ខ្មៅចំនួន ០១ គ្រឿង ជញ្ជីងចំនួន០១គ្រឿង។ សំភារៈជក់(ទរ័មូម៉ែត្រ)ចំនួន ០៣ដើម។



បច្ចុប្បន្នករណីខាងលើ កម្លាំងជំនាញយើង បាននាំខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង មកកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និង អនុវត្តនីតិវិធីបន្ត។









Powered by Blogger.