ទីតាំងល្បែងស៊ីសង សង្វៀនជល់មាន់មួយកន្លែង ជ្រកក្រោមដំបូលការស៊ីណូ ទួលកន្តើយសង្កាត់ព្រៃអង្គុញ ក្រុងបាវិតបើកអោយ ពលរដ្ឋខ្មែរនិងវៀតណាម ចូលចាក់ភ្នាល់យ៉ាង ភ្លូកទឹកភ្លូកដីខណះមន្រ្តី អជ្ញាធរមានសមត្ថកិច្ចមិនចាត់ការ

 

(ខេត្តស្វាយរៀង)៖ ទីតាំងបនល្បែង ស៊ីសងសង្វៀនជល់មាន់ ដ៍ធំមហិមាមានអំណាច គ្របដណ្ដប់ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលចាក់ភ្នាក់ដាក់លុយ រាប់សិបលានដុង ក្នុងកាស៊ីណូទួលកន្តើយ ស្ថិតនៅភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត សម្ថតអាជ្ញាធរមាន សម្ថតកិច្ចមិនហ៊ាន ប៉ះសូម្បីប៉ុនចុងក្រចក។



ខណះលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធអធិការក្រុងបាវិត និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វិរះស្នងការ នគរបាលខេត្ត រក្សាភាពស្ងៀមស្ងាត់ ដូចចោរលួចសេះមិនខ្ចី ធ្វើការបង្រ្កាប។

ទោះជាប្រមុខរាជរដ្ឋាភិបាល ប្រកាស់អោយមន្រ្តីថ្នាក់ ក្រោមជាតិធ្វើការទប់ស្កាត់ បង្រ្កាបរាលបទល្មើស ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទទូទាំង ប្រទេសយ៉ាងណាក្ដី ក៍មន្រ្តីទាំងនោះមិន ព្រមអើយពើរ។

បើយោងប្រភពពីប្រជាពល រដ្ឋរស់នៅក្រុងបាវិត បានលើកឡើងថា បច្ចុប្បន្នមានពលរដ្ឋខ្មែរ ជាច្រើនត្រូវរង គ្រោះដោយសារ តែល្បែងស៊ីសង ខ្លះបែកបាក់គ្រួសារ វាយដំប្រពន្ធកូន លក់អស់ផ្ទះសម្បែរនិង ទ្រព្យសម្បត្តិ ដ៏មានតម្លៃយក ទៅបញ្ជាំងដើម្បីចាក់ភ្នាល់ អស់គ្មានសល់និង សប្បូរទៅដោយជនជាតិ វៀតណាមចូលមក លេងល្បែងយ៉ាង អនាធិបតេយ្យក្នុង ការស៊ីណូទួលកន្តើយ នៃទឹកដីក្រុងបាវិត។

យ៉ាងណាមិញ ពលរដ្ឋនូវតែទទូចស្នើរ និងសុំសំណូមពរដល់ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធអធិការ ក្រុងបាវិតនិង លោកឧត្ដមសេនីយ៍ទោ ពេជ្រ វិរះស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងមេត្តាចាត់ វិធានការទៅលើម្ចាស់ អាជីកម្មបើកបនល្បែង កាស៊ីណូទួលកន្តើយ ស្ថិតនៅភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតផងទាន.! ដែលបានប្រព្រឹត្តផ្ទុយ និងគោលការណ៍ សេចក្ដីបំរាម ណែនាំរបសរាជ រដ្ឋាភិបាលនៃព្រះរាជណា ចក្រកម្ពុជាថ្លើមធំ ហ៊ានផ្ដលទីតាំងដល់ ជនជាតិខ្មែរចូលលេងល្បែង ស៊ីសងជល់មាន់ភ្នាល់ដាក់ លុយរាប់សិបលានដុង ក្នុងមួយគួៗតាមអំពើរ ចិត្តដោយមិនក្រោតក្រែង ញញើតច្បាប់។

ជាពិសេសមហាជនស្នើរសុំដល់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិមេត្តាត្រួត ពិនិយ្យមើល លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធអធិការ ក្រុងបាវិតនិងលោកឧត្ដម សេនីយ៍ទោ ពេជ្រ វិរះស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង កំពុងតែបណ្ដែរបណ្ដោយ អោយម្ចាស់កាស៊ីណូ ទួលកន្តើយ ធ្វើអាជីវកម្មខុសទិស ដៅនិងផ្ទុយពីគោលការណ៍ របស់ថ្នាក់ដឹកនាំនិងបាន ផ្ដល់ទីតាំងដល់ក្រុម អ្នកញៀនល្បែង ជនជាតិខ្មែរ ចូលចាក់ភ្នាល់ ដោយសេរីមិន។

សូមបញ្ជក់ផងដែរថាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារយើងបានធ្វើ សេចក្ដីរាយការណ៍ជូន  លោកអធិការរង ក្រុងបាវិតរួចហើយ ហើយលោកបាន បញ្ជាក់ថាកាស៊ីណូ ទួលកន្តើយមាន អាជ្ញាបណ្ណ័ត្រឹមត្រូវ តែអនុញ្ញាតសម្រាប់ តែជនបរទេសចូល លេងប៉ុណ្ណោះមិនអនុញ្ញាត អោយពលរដ្ឋខ្មែរចូល លេងនោះទេ។ រីឯលោកវរសេនីយ៍ឯក អែម សុវណ្ណារិទ្ធអធិការ ក្រុងបាវិតនិងលោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរះស្នងការនគរបាល ខេត្តស្វាយរៀង ក្រុមការងារមិនអាច ស្វែងរកលេខទំនាក់ ទំនងដើម្បីការបកស្រាយ បំភ្លឺបាននៅឡើង។ ជុំវិញលើការផ្សព្វផ្សាយ សារព័ត៌មានយើង រង់ចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការ៕

Powered by Blogger.